|
|
|
កាំភ្លើងធំ Arsenal បានធ្វើសំណើរបន្តកុងត្រាថ្មីជាមួយអ្នកចាត់ការបច្ចុប្បន្នលោក Mikel Arteta រយះពេល ៣ឆ្នាំបន្តទៀត ខណៈកុងត្រាបច្ចុប្បន្នមានសុពលភាពដល់រដូវក្តៅ ២០២៣ ។

គួរបញ្ជាក់ថាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ បានទទួលការទុកចិត្តយ៉ាងខ្លាំង ពីសំណាក់ម្ចាស់ក្លឹបលោក Stan Kroenke ដែលចង់អោយលោកនៅដឹកនាំបន្ត ។

សម្រាប់កុងត្រាថ្មីនេះ Mikel Arteta និងទទួលបានប្រាក់ប្រចាំឆ្នាំរហូតទៅដល់ជាង ១១.៣លានដុល្លារ ខណៈបច្ចុប្បន្ននេះ លោកបានជិត ៧លានដុល្លារប៉ុណ្ណោះ។ ពេលនេះ Arsenal កំពុងឈរនៅលើលេងរៀងទី៦ នៃតារាងប្រកួត Premier League ដែលមាន ៤២ពិន្ទុ ខណៈឯក្រុមមេឃខៀវ Man City មាន ៦៣ពិន្ទុ ៕
ប្រភព : BBC Sports
Premier League Man United VS Newcastle Match ...
ប្រធានក្លឹប Barcelona លោក Joan Laporta កំពុងពិចារណាផ្តល់កិច្ចសន្យាបន្តដល់ Andreas Christensen បន្ទាប់ពីរបួសជង្គង់ធ្ងន់ធ្ងរដែលនឹងធ្វើឱ្យខ្សែការពារដាណឺម៉ាករូបនេះអវត្តមានរយៈពេលជាច្រើនខែ។...
ក្លឹប Real Madrid រំពឹងថាកីឡដ្ឋាន Santiago Bernabéu នឹងរកចំណូលបានជាង 400 លានដុល្លារនៅរដូវកាលនេះ ដែលគូសបញ្ជាក់ពីការផ្លាស់ប្តូរកីឡដ្ឋាននេះទៅជាម៉ាស៊ីនអាជីវកម្មដ៏សំខាន់មួយ។...
ក្លឹប Inter Milan កំពុងទន្ទឹងរង់ចាំទីផ្សារដោះដូរកីឡាកររដូវរងាក្រោយ ដែលនឹងបើកក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។...
យោងតាម ESPN បានឲ្យដឹងថា David Alaba ត្រៀមចាកចេញពី Real Madrid ខណៈដែលក្លឹបកំពុងរៀបចំខ្លួនសម្រាប់ការរៀបចំខ្សែការពារដ៏សំខាន់មួយមុនរដូវកាលក្រោយ។...